ព័ត៌មានជាតិ

ស្ថាប័ន​អគតិ​មួយ​ចំនួន​ ឆ្លៀត​យក​សារ​កាន់​ទុក្ខ​បង្កើន​ការ​ Like

ក្នុងមួយសប្តាហ៍នេះ ប្រជាជនទូទាំង ២៤ ក្រុងរាជធានីខេត្ត កំពុងតែនាំគ្នាកាន់ទុក្ខ ចំពោះការបាត់បង់ជន្មាយុ របស់សម្តេច នរោត្តមសីហនុ ដែលជាវីរៈក្សត្រដ៏អង់អាចមួយព្រះអង្គ អាចទាមទារ ឯករាជទឹកដីពីនឹមអាណានិគមបារាំង ។ សម្តេចតានៃយើងបានសោយទីវង្គត់ នូវជន្មាយុ ៩០ ព្រះវស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ២ រំលងអធ្រាត្រ ដែលជាម៉ោង នៅក្នុងប្រទេសចិន នាទីក្រុង ប៉េកាំង និងក្នុងប្រទេសកម្ពុជាត្រូវនឹងម៉ោង ១ និង ២០ នាទី រំលងអធ្រាត្រ។
ជុំវិញនៃការសោយទិវង្គត់នៃវីរៈក្សត្រដ៏ឆ្នើមរបស់កូនខ្មែរនេះដែរ យើងសង្កេតឃើញថា មានប្រជាជនជាង ១ លាននាក់បានចូលរួមរំលែកទុក្ខនៅតាមដងវិថីនៃការយាងព្រះបរមសពរបស់ព្រះអង្គមកកាន់ព្រះបរមរាជវាំងវិញ ។ស្របពេលជាមួយនឹងការសោយទិវង្គត់នេះដែរ ជនត្រីងៀតឆ្លៀតពង ឬជនឱកាសនិយមជាច្រើនបានយករូបភាពនៃ ព្រះវរបិតាជាតិមករកស៊ីដោយមិនគិតខ្វល់ពីអ្វីនោះឡើយ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទោះសាររបស់ស្ថាប័នមួយចំនួនសរសេរនៅលើ ទំព័រ Like របស់គេថា “ចូលរួមកាន់ទុក្ខ ជាមួយនឹងប្រជាជនរាបលាន នាក់” នេះវាជាសារមួយដ៏ល្អ ហើយតែផ្ទុយទៅវិញ វាគ្រាន់តែជាអំពើមួយ បោកដល់មនុស្សដែលប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ។ សារដែលគេសរសេរថា ចូលរួមកាន់ទុក្ខនេះ វាមិនមែនជារឿងពិត ដែលចេញពីក្រអៅបេះដូងគេនោះទេ វាជាទង្វើមួយដែលអសីលធម៌ ដោយយករូបភាពនៃការ សោយទីវង្គត់របស់ ព្រះមហាក្សត្រ មករកស៊ីយ៉ាងនេះ។ មនុស្សភាគច្រើនគិតថា សារ នៃការ Like ទទួលបាននូវអ្វីដែលថ្មី ឬចូលរួមកាន់ទុក្ខនេះដែរ គឺជាចំណុចដ៏ល្អ តែផ្ទុយមកវិញ វាមិនមែនជារឿងល្អនោះ ទេ ចំពោះ ការ Like លើសាររបស់ស្ថាប័នមួយនោះ វាជាអំពើបោកដល់មនុស្ស ឲ្យ Like ហើយនឹង ក្លាយទៅជា Fan ឬសមាជិករបស់ គេហទំព័រ គេទៅវិញ។
តួយ៉ាង ចំពោះការ បោកបញ្ជោតនេះដែរ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកម្ចាស់គណនី ជាច្រើនក៏បាន Wall Post រិះគន់ ចំពោះស្ថាប័នអគតិនូវទង្វើរត្រីងៀតឆ្លៀតពងរបស់គេ ដោយមិនគិតពីការចូលរួមកាន់ទុក្ខ នៃការសោយទិវង្គត់របស់ព្រះមហាក្សត្រ បែរទៅជាឆ្លៀតពេលរកស៊ីយ៉ាងនេះទៅវិញ ៕

មតិយោបល់