ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅ សាលាខេត្ត ឧត្តរមានជ័យ មានការបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអភិវឌ្ឍ ទេសចរណ៍ប្រវត្តិសាស្ត្រស្រុកអន្លង់វែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពី លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីនគរបាលថ្នាក់ខេត្តឧត្តរមានជ័យជាច្រើននាក់ផងដែរ ។
កិច្ចប្រជុំនេះ បានធ្វើការសិក្សាអំពីការ អភិវឌ្ឍសាងសង់ជួសជុលកន្លែងប្រវត្តិសាស្ត្រ តាមលំនាំដើម និងលើកជាសមិទ្ធផលកន្លងមក ដូចជា ការជួសជុលផ្ទះប្រជុំរបស់មេដឹកនាំខ្មែរក្រហម នៅលើភ្នំដងរែក។
ក្នុងកិច្ចប្រជុំនេះ បានដាក់ផែនការម្រាប់ឆ្នាំ២០១៧ គឺការដាក់ឲ្យដំណើរការនៃ បណ្ណាល័យ និងកន្លែងផ្តល់ព័ត៌មាន អំពីតំបន់ប្រវត្តសាស្ត្រ ដើម្បីសម្រួលកិច្ចការផ្សេងៗ ដែលទាក់ទង នឹងភារកិច្ចអភិវឌ្ឍន៍ តំបន់ប្រវត្តសាស្ត្រ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕
មតិយោបល់