ព័ត៌មានជាតិ

លួចម៉ូតូជិះចេញពីផ្ទះសំណាក់ ពន្លឺថ្មី ជិតកន្លះឆ្នាំម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺកន្លងផុតទៅ នៅចំណុចផ្ទះសំណាក់ពន្លឺថ្មី ផ្លូវលេខ២១៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានករណីបាត់ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់។

ជនសង្ស័យឈ្មោះ គឹម ឡុង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្លឹបកម្សាន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សើរ ច័ន្ទដារ៉ា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៧៧បេតេ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។

សម្ភារ:ជនរងគ្រោះបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ (បិទតែ២០១៩) ពាក់ស្លាកលេខ ភ្នំពេញ 1FR 9660 ។

សម្ភារ:ជាប់ខ្លួនជនសង្ស័យ ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ស សេរី២០១៩ (បិទតែម២០២០) ពាក់ស្លាកលេខ ភ្នំពេញ 1HO 2034 ។

ហេតុការណ៍កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០៣ និង ៤0 នាទីទាបភ្លឺ ជនរងគ្រោះឈ្មោះ សើរ ច័ន្ទដារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FR-9660 ជាមួយសង្សាររបស់ខ្លួនទៅរាំលេងនៅក្លឹប អ៊ិចហ្សូម ស្ថិតនៅសង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ពេលទៅដល់ក្លឹបក៏បានជួបជាមួយជនសង្ស័យឈ្មោះ គឹម ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ក៏បាននាំគ្នាផឹកស៊ីជាមួយគ្នា ក្រោយមកជនរងគ្រោះ និងសង្សាររបស់គេបានចេញពីក្លឹបទៅដេកនៅផ្ទះសំណាក់មួយកន្លែងមានយីហោ ពន្លឺថ្មី ផ្លូវ ២១៧ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ (កន្លែងកើតហេតុ) ស្រាប់តែជនសង្ស័យឈ្មោះ គឹម ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ បានឡើងមកគោះទ្វារបន្ទប់របស់ជនរងគ្រោះហើយខ្ចីម៉ូតូពីជនរងគ្រោះ ខណ:នោះជនរងគ្រោះមិនព្រមឲ្យខ្ចីទេក៏បិទទ្វារបន្ទប់ដេកទៅ ហើយជនសង្ស័យក៏ចុះក្រោមត្រឡប់ទៅវិញ បានមួយសន្ទុះក្រោយមកជនសង្ស័យក៏ឡើងមកគោះទ្វារបន្ទប់ម្ដងទៀត ពេលនោះជនរងគ្រោះបានដេកលក់ហើយ តែសង្សាររបស់ជនរងគ្រោះជាអ្នកបើកទ្វារបន្ទប់ឲ្យជនសង្ស័យចូលក្នុងបន្ទប់ ហើយជនសង្ស័យក៏ចូលទៅយកកូនសោរម៉ូតូជនរងគ្រោះជិះម៉ូតូរបស់ជនរគ្រោះគេចចេញបាត់ទៅ ភ្លាមនោះសង្សារជនរងគ្រោះបានប្រាប់ទៅជនរងគ្រោះថាជនសង្ស័យឈ្មោះ គឹម ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ បានយកកូនសោរម៉ូតូជិះម៉ូតូចេញបាត់ហើយ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ តែម្ដង លុះមកដល់ថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង ០៥និង៣០នាទី ទៀបភ្លឺ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យខាងលើនៅចំណុចបណ្តោយផ្លូវ វេងស្រេង សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមនីតិវិធីបន្ត ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គឹម ឡុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់