ព័ត៌មានជាតិ

Update៖ កំពុងតែលង់លក់ស្រួល! អគ្គិភ័យឆេះផ្ទះ បុគ្គលិកអង្គការម្នាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង ២ និង ៤០នាទីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវលំ ស្ថិតភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានករណីអគ្គិភ័យឆេះផ្ទះ ធ្វើអំពីថ្ម ប្រក់ស័ង្កសី ទំហំ៥មx១៤ម។

ម្ចាស់ឈ្មោះ បិន សុភ័ក្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរបុគ្គលិកអង្គការ។

សម្ភារ:ខូចខាង៖
-ឆេះម៉ូតូ១គ្រឿងម៉ាក SuZuki ពាក់ផ្លាកលេខ ONG ២០០.១១១៣១ ប្រហែល៣០ %
-សម្ភារ:ប្រើប្រាស់មួយចំនួន។

ក្នុងករណីនេះប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង អស់ទឹកចំនួន ២ឡាន ស្មើនឹង១០ម៉ែត្រគូប។ ពន្លត់ចប់នៅវេលាម៉ោង ៣ និង ០០នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល៕

មតិយោបល់