ព័ត៌មានជាតិ

ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តិធម៌​ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា​ ឆ្នាំ២០២១

ក្រសួងសុខាភិបាលសូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង​ ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ​ នឹងមានការអញ្ជេីញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
អាស្រ័យហេតុនេះសូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​។​ សូមអរគុណ។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

មតិយោបល់