ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលគួចកាណុង ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង។
ដំណើររឿង៖ ជារៀងរាល់ថ្ងៃកម្លាំងសមត្ថកិច្ចជំនាញតែងតែដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ត្រង់ចំណុចរង្វង់មូលគួចកាណុង ខណៈមកដល់វេលាកើតហេតុមានយុវជនម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-0368 បិតស្គុតរញ៉េរញ៉ៃខុសពីបច្ចេកទេស កម្លាំងជំនាញក៏ហៅឈប់ ធ្វើការត្រួតពិនិត្យកាតគ្រីម៉ូតូ ដើម្បីផ្ទៀងផ្ទាត់បន្ទាប់មកបានយកម៉ូតូនិងយុវជនខាងលើទៅធ្វើការផាកពិន័យនៅជិតស្ពានអាកាសពេទ្យលោកសង្ឃ ពេលមកដល់ស្តុបម្ចាស់ម៉ូតូបានស្រែកថាចោរៗ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបសមត្ថកិច្ចទាក់ទងគ្នាមកជួយអន្តរាគមន៍។
បច្ចុប្បន្ន យុវជនខាងលើរួមទាំងម៉ូតូត្រូវកម្លាំសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់