ព័ត៌មានជាតិ

រវល់តែមើលគេខ្យល់គរ បើករថយន្តបុកក្មេង៣ឆ្នាំស្លាប់ ខ្ទេចក្បាល

បាត់ដំបងៈ ដោយសារតែការធ្វេសប្រហេស បុរសម្នាក់ដោយរវល់តែមើលគេខ្យល់គរនៅចិញ្ចើមផ្លូវ បានបើករថយន្តបុកក្មេងអាយុ ០៣ឆ្នាំម្នាក់ខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិមុសឃ្លាំង ចែ ពៅ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ រថយន្តបង្កម៉ាក PAJERO ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2G 6848 បើកបរដោយ ឈ្មោះ លាង ប៊ុនធឿន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បើកបរជាមួយក្រុមគ្រួសារ ដើម្បីមកចូលរួមខួបកំណើតក្មួយ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ចំណែកក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ម៉េងសឺ ភេទប្រុស អាយុ០៣ឆ្នាំ ឪពុកក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ចន្ថា រស់នៅភូមិ-ឃុំខាងលើ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺមានមនុស្សខ្យល់គរ០១នាក់ នៅខាងលិចផ្លូវ ឪពុកក្មេងរងគ្រោះ និងប្រជាពលរដ្ឋបានទៅមើល ចំណែករថយន្តបើកពីជើង ទៅត្បូង មកដល់កន្លែងខាងលើបានបន្ថយល្បឿន មើលអ្នកខ្យល់គរ មិនបានមើលទៅមុខក៏បានបុក និងកិនក្មេង នៅពាក់កណ្តាលផ្លូវ ដែលរត់មកតាមឪពុកបណ្តាលឲ្យស្លាប់តែម្តង៕

photo_2016-07-29_20-58-24photo_2016-07-29_20-58-27photo_2016-07-29_20-58-32photo_2016-07-29_20-58-35photo_2016-07-29_20-58-38photo_2016-07-29_20-59-08photo_2016-07-29_21-02-34

មតិយោបល់