ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូ ម៉ាក PCX ដួលបោកក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវ២១៧

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ផ្លូវ២១៧ ម្ដុំទល់មុខរោងចក្រស្រាបៀរកម្ពុជា ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូម៉ាក PCX ពាក់ផ្លាកលេខ ភ្នំពេញ 1HX-8355 បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ក្រោយពីកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋ ទំនាក់ទំនងទៅរថយន្តសាមុយ ធ្វើការបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់។

ជនរងគ្រោះមានមុខរបរ ធ្វើការរោងចក្រ ស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្ដាល ៕

មតិយោបល់