ភ្នំពេញៈ នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ ២ក្រុមវាយគ្នា។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញក្រុមក្មេងបង្កខាងលើ មិនដឹងនាំគ្នាមកពីណាទេ មកឈ្លោះគ្នាមុខផ្ទះហ្គេមបាញ់ត្រី និងណេត បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ប្ដឹងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបាន ៦នាក់ ដកហូតកាំភ្លើងមួយដើម និងនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់ចង្រែលើ ដើម្បីសាកសួរ រកម្ចាស់កាំភ្លើង និងកសាងសំណុំរឿងបន្តចាត់ការតាមច្បាប់។
មូលហេតុ៖ រឿងលក់សារធាតុញៀនក្លែងក្លាយឲ្យទៅ ក្រុមក្មេងស្ទាវបង្កប្រើ៕
មតិយោបល់