ភ្នំពេញៈ ជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចគាស់ទ្វាររថយន្ត យកទ្រព្យសម្បត្តិគេ ខណៈប៉ូលិសភ្លេចខ្លួន ជនសង្ស័យរត់ចេញពីប៉ុស្តិ៍បាត់ ទើបនាំគ្នាផ្អើលឆោឡោទាំងកណ្តាលអធ្រាត្រ ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជនសង្ស័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួចសមត្ថកិច្ច បាននាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍ កសាងសំណុំរឿងរួចរាល់ហើយ ឃុំទុកនៅជាន់ទី១។
ខណៈដែលមន្ត្រីនគរបាល ចុះមកក្រោម ភ្លេចខ្លួន ជនសង្ស័យបានរត់ចេញពីមេប៉ុស្តិ៍បាត់ ធ្វើឲ្យនគរបាលប៉ុស្តិ៍ ចាប់ផ្តើមបញ្ឈរភ្នែកដាក់គ្នា តាមស្វែងរកយ៉ាងណាក៏មិនឃើញ បាត់ដោយសុវត្ថិភាព៕
មតិយោបល់