ព័ត៌មានជាតិ

ម៉ូតូបុកជាមួយកង់ បណ្ដាលឲ្យរងរបួសទាំងសងខាង

តាកែវ: នៅវេលាម៉ោង ១០ និង ៤៥នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ស្ថិតភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្ដាល 1X-6786 បើកបរដោយឈ្មោះ ទិត សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ទិសដៅពីជើងទៅត្បូង រួមដំណើរដោយឈ្មោះ ចម្រើន សុភ័ក្រ ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយគ្នា ខណ:មកដល់ចំណុចខាងលើបានបុកជាមួយអ្នកជិះកង់ឈ្មោះ លីម ហេត ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរបួសទាំងសងខាង។

មូលហេតុ៖ បត់ឆ្វេងមិនប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់