ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាបូបលុយ និងទូរសព្ទ័ដៃរបស់បុរសម្នាក់មិនបានសម្រេច ត្រូវបានជនរងគ្រោះស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញស្ទាក់ចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងក្រុង៨ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ពុធ ស៊ុនឡាយ អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៧៥ សង្កាត់បឹងកកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះដែរវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កាបូកស្ពាយចំនួន០១ , ទូរសព្ទ័ម៉ាក IPhone 5 ១គ្រឿង និងថវិការមួយចំនួនទៀត។
ចំណែកជនរងគ្រោះមានឈ្មោះ ពុធ ចន្រ្ទា អាយុ២៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ ។
បច្ចុប្បន្នជនស្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាម នីតិវិធីច្បាប់ ចំណែកទ្រព្យសម្បត្តិដែលសមត្ថកិច្ចដកហូតពីជនសង្ស័យ ពេលនេះបានប្រគល់ទៅឲ្យជនរងគ្រោះដែលជាម្ចាស់វិញហើយ៕







មតិយោបល់