ព័ត៌មានជាតិ

សូមប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរណ៍នៅទីតាំងការដ្ឋានស្ពានថ្មើរជើងផ្សារដើមគរ ព្រោះមានការបិទផ្លូវ

ភ្នំពេញៈ យោងតាមផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាការដ្ឋានស្ពានថ្មើរជើងផ្សារដើមគរ នឹងត្រូវបិទដើម្បីស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់នេះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ២០និង០០ ដល់ម៉ោង ៦និង០០នាទីព្រឹក។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តីអនុគ្រោះ៕

 

មតិយោបល់