ព័ត៌មានជាតិ

ជនជាតិកុងហ្គូម្នាក់ជា បុគ្គលិកក្រុមហ៊ុន កោះរ៉ុងដាយស៊ីនធឺ លុងទឹកស្លាប់នៅក្រុងកោះរ៉ុង

ព្រះសីហនុ: នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បន្ទាប់ពីមានករណីមនុស្សលង់ទឹក នៅចំណុចមុខពយ២៣ ចម្ងាយពីកោះកូនប្រហែល៦០ម៉ែត្រ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង វេលាម៉ោង១១និង៤០នាទី បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងមុជទឹក ទីបញ្ជាការជួរមុខ បានមុជទឹកស្វែងរក និងបានប្រទះឃើញសាកសព វេលាម៉ោង៣និង១៥នាទី ថ្ងៃដដែល នៅខាងលិចកោះតូច តំបន់កោះរ៉ុង សាកសពឈ្មោះMPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិកុងហ្គូ សញ្ជាតិកុងហ្គូ កាន់លិខិតឆ្លងដែនលេខ 0A0240649 មុខរបរបុគ្គលិកក្រុមហ៊ុនកោះរ៉ុងដាយស៊ីនធឺ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ បច្ចុប្បន្នសាកសពបានប្រគល់ជូន អធិការដ្ឋាន នគរបាលក្រុងកោះរ៉ុង ចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់