ព័ត៌មានជាតិ

សូមបងប្អូន កុំភ្ញាក់ផ្អើល នឹងមានការធ្វើសមយុទ្ធ ចល័តរថយន្ត ពន្លត់អគ្គិភ័យ នៅតាមដងផ្លូវនានា ក្នុងក្រុងសៀមរាប

សៀមរាប: យោងតាមផេកការិយាលល័យបង្ការ ពន្លត់អអគ្គិភ័យ និងសង្គ្រោះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មេត្តាជ្រាបថា នៅថ្ងៃទី២១ ដល់ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២០ ខាងមុខនេះ នឹងមានការធ្វើលំហាត់សមយុទ្ធ ចល័តរថយន្ត ពន្លត់អគ្គិភ័យ នៅតាមដងផ្លូវនានា នៅក្នុងក្រុងសៀមរាប ក្នុងនោះមានដូចជា ៖
១-នៅលើដងផ្លូវ ហ្សាដឺហ្គោល
២-ស្ពានថ្ម ព្រះរាជដំណាក់
៣-ស្ពានថ្ម វត្តព្រះរាជបូរណ៍
៤-ស្ពានថ្មវត្តដំណាក់
៥-វិទ្យាល័យអង្គរ
៦-ផ្លូវលោកតាណឺយ៍
៧-ផ្លូវជាតិលេខ ៦
៨-ស្តុបខាងលិចផ្សារលើធំថ្មី
៩-ស្តុបស្មាយលីញ
១០-រង្វង់មូលផ្លូវ៦០ម៉ែត្រ

ដើម្បីប្រារព្ធពិធី អបអរសាទរទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យលើកទី៥ ២២កុម្ភ: នៅបរិវេណអង្គរឃ្យុងយូ។

ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៍មាន កុំឲ្យមានការភ្ញាក់ផ្អើល៕

មតិយោបល់