ព័ត៌មានជាតិ

ប្តីប្រពន្ធ២នាក់ ជិះទូកដាក់មង ស្រាប់តែលិចទូក ហែលឡើងកោះ បាត់ប្តីរកមិនឃើញ!..

ស្ទឹងត្រែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានប្តីប្រពន្ធ២នាក់ ទៅដាក់មង ស្រាប់តែលិចទូក បណ្តាលឲ្យប្តីលង់បាត់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នៅចំណុច ចន្លោះកោះលូននិងកោះសំបួរ ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះ នូ ឡូ ហៅគឹមឡូ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ករណីលិចទូកខាងលើនេះ គឺជនរងគ្រោះនិងប្រពន្ធបាននាំគ្នាទៅដាក់មង ក្រោយពេលកំពុងសារមង ស្រាប់តែជនរងគ្រោះជាប្តីងក់ទំនងជាងងឹតមុខ(ស្រវឹង)បណ្តាលឲ្យទូកផ្អៀងរហូតលិចតែម្តង។

ក្រោយពីលិច ប្តីប្រពន្ធបានហែលតោងគ្នាដោយប្រពន្ធឃើញប្តីទំនងជាជួយខ្លួនមិនបានក៏ឲ្យប្តីលែងខ្លួន រួចហែលរៀងៗខ្លួនពេលនេះប្រពន្ធឈ្មោះនូ មុំ អាយុ៤០ឆ្នាំ មិនលឺប្តីស្រែកហៅឲ្យគេជួយទេ។ រូបខ្លួនគេជាប្រពន្ធបានអណ្តែតរហូតដល់ក្បាលកោះឬស្សី ត្រូវបានអ្នកដាក់មងនៅទីនោះជួយសង្គ្រោះនិងយកមកភូមិរីឯឈ្មោះ នូ ឡូ ហៅគឹមឡូ ជាប្តីបាត់ខ្លួនរហូតមកដល់ពេលនេះពុំទាន់ឃើញនៅឡើយ៕

មតិយោបល់