ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកទំនិញបើកបុកម៉ូតូ បណ្ដាលឲ្យបុរសចំណាស់២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កោះកុង: កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤០នាទីយប់ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ម៉ិវ មឿន ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។
២/ឈ្មោះ ផាត់ សុផារី ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តដឹកទំនិញមួយគ្រឿង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក វេវ ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រសីហនុ 1D-2919 បណ្ដាលឲ្យបុរស២នាក់ស្លាប់នឹងកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល និងស្រាវជ្រាវរកជនបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់