កណ្តាលៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រារឰធ្វើពិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
សមាសភាពចូលរួមមាន៖
-ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត
-លោកស្នងការរង និងលោកនាយកា.រិ
-មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល
-មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល
-លោក លោកស្រី ប្រធានមន្ទីរនិងអង្គភាពជុំវិញខេត្ត
-លោក អភិបាល នៃគណៈអភិបាលក្រុង/ស្រុក
-ចៅសង្កាត់ទាំង១០ និងមេភូមិ
-មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត
-មន្រ្តីកងរាជអាវុធហត្ថខេត្ត
-មន្ត្រីតំបន់សឹករងកណ្តាល
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ស្រុក/ក្រុង
-លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
-លោក លោកស្រី ប្រធានក្រុមហ៊ុនឯកជន
-ប្រជាជន និងប្រជាការពារសរុបចំនួន ៧២៨នាក់ ។
កម្មវិធីសម្ដែង៖ អំពីសកម្មភាពពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត
-ការសម្តែងពន្លត់ដោយបំពង់អគ្គិភ័យ
-ការសម្តែងពន្លត់ដោយរថយន្តអគ្គិភ័យ។
កម្មវិធីត្រូវបានបញ្ចប់៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៩និង៤៥នាទីប្រកបដោយភាពរីករាយក្រៃលែង៕
មតិយោបល់