ព័ត៌មានជាតិ

អស់លក្ខណ៍ហើយ! ជនសង្ស័យចំនួន៣នាក់ នៅខេត្តបាត់ដំបង ពូកែបន្លំគណីហ្វេសបុកអ្នកដទៃ ឆាតឲ្យគេផ្ញើរលុយឲ្យ ត្រូវសមត្ថកិច្ចចាប់ក្របួច

បាត់ដំបងៈ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចគណនីហ្វេសបុកអ្នកដទៃ ឆាតឲ្យគេផ្ញើលុយឲ្យ។

ជនសង្ស័យឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានការឃាត់ខ្លួនជនស័ង្សយ ចំនួន២នាក់ ភេទប្រុស ករណីលួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន ដោយមានការចូលរួមពីជនសង្ស័យខាងលើផងដែរ។

បច្ចុប្បន្ន ជនស័ង្សយត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់