ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់ និងរលំផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) ថ្ងៃអង្គារ ១៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់ និង រលំផ្ទះប្រជាពលរដ្ឋ ធ្ងន់ស្រាលចំនួន ០៥ខ្នងផ្ទះ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬ សត្វទេ ។

ហេតុការណ៍ខាងលើនេះ កើតឡើងស្ថិតនៅ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីទទួលបានព័ត៌មាន អាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យ ៕

មតិយោបល់