ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តហាយឡែនឌឺផ្ទុះកង់ ធ្លាក់ផ្លូវបង្កជាអណ្ដាលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

រតនគិរី: នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត ត្រង់ចំណុចមុខឃ្លាំង ចាន់ វណ្ណា ស្ថិតភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងបើកបរពីមណ្ឌលគិរី ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើបានផ្ទុះកង់ រេចង្កូតធ្លាក់ផ្លូវខាងមួយសន្ទុះក៏មានអណ្តាតភ្លើងឆេះពីក្រោមរថយន្ត បណ្តាលឲ្យឆេះរថយន្តទាំងស្រុង អ្នកជិះក្នុងរថយន្តមានគ្នាចំនួន៦នាក់ បណ្ដាលឲ្យរងរបួសស្រាលម្នាក់។

ខូចខាត៖ ឆេះរថយន្ត១គ្រឿងម៉ាក់ ហាយលែនដឺ ពាក់ផ្លាកលេខ 2AN-1932 និងសម្ភារ:មួយចំនួនទៀត ។

ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកលំផាត់ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបរលត់៕

មតិយោបល់