ព័ត៌មានជាតិ

Update៖ អ៊ំស្រីវ័យចំណាស់ម្នាក់ ខំប្រឹងតស៊ូរកស៊ី ដើម្បីចិញ្ចឹមជីវភាព ស្រាប់តែត្រឡប់មកដល់ផ្ទះ អគ្គិភ័យឆេះផ្ទះ និងរថយន្ត បន្សល់តែផេះ អារម្មណ៍ទាំងតក់ស្លុត

សៀមរាប: នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល រលត់ទៅវិញនៅវេលាម៉ោង ២និង៣០នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនុចខាងក្រោយវត្តកេសសរ៉ារាម ហៅវត្តធម្មយុត្តិ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប

ម្ចាស់ផ្ទះឈ្មោះ ចាម ណាស៊ី ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនកេសរ៉ារ៉ាម រស់នៅភូមិឃុំកើតហេតុខាងលើ ។

ការខូចខាត៖
-ផ្ទះឈើផ្ទាល់ដី ទំហំ៨ម៉ែត្រx១០ម៉ែត្រដំបូលស័ង្កសីឆេះទាំងស្រុង
-ទូរទស្សន៍ចំនួន ២គ្រឿង
-ទូរទឹកកកចំនួន ១គ្រឿង
– ម៉ាស៊ីនចាក់ស៊ីឌី និងបាសចំនួន ១កំផ្លេរ
– ឯកសារអត្រានុកូលដ្ឋានទាំងអស់ (សមាជិក៧នាក់)
– រថយន្ត ១គ្រឿងម៉ាក កាមរីឆ្លាម ពាក់ផ្លាកលេខ ភ្នំពេញ 2S-2742 របស់ឈ្មោះ ឃឹម ស៊ីលីន ភេទស្រី អាយុ ៤៤ឆ្នាំ ជាអ្នកជិតខាងយកទៅផ្ញើ។
– និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង។

អន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ២គ្រឿង ប្រើទឹកអស់ ២ឡាន រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ២គ្រឿង ប្រើទឹកអស់ ២ឡាន

មូលហេតុ៖ កំពុងស្រាវជ្រាវ ៕

មតិយោបល់