ព័ត៌មានជាតិ

Update៖ ស្រ្តីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មចោលគ្រួសារករណីចរាចរណ៍នៅក្រុងតាខ្មៅ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅមោនពេលកើតហេតុគេបានឃើញរថយន្តបែន មួយគ្រឿងម៉ាកHYUNDAI
ពាក់ស្លាកលេខ ព្រះសីហនុ 3A-7006 អ្នកបើកបរ រត់គេច ខ្លួន បាត់ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុក៏បានប៉ះជាមួយម៉ូតូម៉ាក
TODAY ពណ៌ក្រហម ពាក់ស្លាកលេខ
កណ្តាល1V-1618​ បើកបរក្នុងទិសដៅពីត្បូងមកជើង ស្របទិសគ្នាបណ្តាលឲ្យដួលម៉ូតូ
ដួលរួចរថយន្តបានកិនអ្នកបើកបរម៉ូតូស្លាប់តែម្តង។
ដែលអ្នកបើកបរម៉ូតូឈ្មោះ សុខចាន់ ណ
ភេទស្រីអាយុ៤០ឆ្នាំនៅភូមិព្រែកសំរោង២សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល។

ក្រោយកើតហេតុសម្ភារយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន
នគរបាលក្រុងតាខ្មៅដើម្បី ចាត់ការ តាមនិតិវិធីច្បាប់៕

 

មតិយោបល់