ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ស្ល...

បុរសម្នាក់ស្លាប់ភ្លាមៗ​ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបើកបុក

0

តាកែវ: នៅវេលាម៉ោង ០០ និង ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ស្ថិតភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ដំណើររឿង៖នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿង ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1L-0268 បើកបរដោយឈ្មោះ សំបូណ៍ រិទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រៃបែន ឃុំសត្វពង ស្រុកឈូក ខេត្តកំពត បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់