ស៊ីរីៈ ទាហានតួកគីចំនួន ២ នាក់ ត្រូវបានសម្លាប់ និង ៥ នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅជិតតំបន់ភាគពាយព្យនៃខេត្តអ៊ីដលីប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ទាក់ទងនឹងករណីនេះ ក្រសួងការពារជាតិតួកគី បាននិយាយថា កម្លាំងស៊ីរីជាង ៥០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការសងសឹកទៅវិញ។
សូមជំរាបថា ការវាយប្រហារនេះ បានកើតឡើង១ថ្ងៃ បន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមានថា យោធាខ្លួន នឹងធ្វើការវាយលុកនៅខេត្តអ៊ីដលីប ជាកន្លែងដែលកងកម្លាំងស៊ីរី គាំទ្រដោយកម្លាំងអាកាសរុស្ស៊ី បានពង្រីកប្រតិបត្តិការ ដើម្បីដណ្តើមកាន់កាប់តំបន់នោះ៕
មតិយោបល់