ព័ត៌មានអន្តរជាតិ

ខេត្តហ៊ូប៉ីរបស់ប្រទេសចិន មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូរ៉ូណាចំនួន ១១៥ នាក់ ខណៈតួលេខអ្នកឆ្លង ចាប់ផ្ដើមហក់ទ្បើងមកវិញ

ចិនៈ គណៈកម្មាធិការសុខាភិបាលខេត្ត បាននិយាយនៅថ្ងៃសុក្រនេះថា ខេត្តហ៊ូប៉ី មានករណីអ្នកស្លាប់ថ្មីចំនួន ១១៥ នាក់ ដោយសារការឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសចិន សរុបយ៉ាងហោចណាស់ ពេលនេះ មានចំនួន ២,២៣៣ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយទ្បែកសម្រាប់ករណីថ្មីនៃជំងឺឆ្លង នៅក្នុងខេត្តនេះវិញ មានចំនួន ៤១១ នាក់ បើធៀបទៅនឹងរយៈពេល១ថ្ងៃដូចគ្នា គឺមានការកើនឡើងចំនួន ៣៤៩ នាក់ បន្ទាប់ពី៣ថ្ងៃមុន តួលេខអ្នកឆ្លងបានថយចុះ។

សរុបចំនួនអ្នកឆ្លងថ្មីបំផុត នៅទូទាំងប្រទេស មកទល់ពេលនេះ បានកើនឡើងដល់ ៧៤,៩៨៧ នាក់ហើយ៕

មតិយោបល់