ព័ត៌មានជាតិ

Update៖ រថយន្តដឹកខ្សាច់បិតទ្បូហ្គោ រូចខ្លា បុករថយន្តព្រុស ដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ច បញ្ជូនទៅការិយាល័យរាជធានី…

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថៃ្ងទី២១ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្តធុនធំដឹកខ្សាច់ បុករថយន្តព្រុស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

រថយន្តធុនធំដឹកខ្សាច់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A 3905 បើកបរដោយយុវជនម្នាក់។
ចំណែករថយន្តរងគ្រោះម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 3655 បើកបរដោយស្ត្រីម្នាក់។

ដំណើររឿង៖ មុនកើតរថយន្តទាំងពីរគ្រឿង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តម៉ាកព្រុស បើកពីមុខខាងស្តាំ រួចបត់ចាក់ចូលមកឆ្វេង ជាគន្លងរថយន្តធុនធំ ក៏ត្រូវរថយន្តធំបុក បណ្តោលឲ្យរេចង្កូតរថយន្តព្រុស មកទិសខាងត្បូង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ មនុស្សក្នុងរថយន្តទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យរាជធានី រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់