ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះជាងជួសជុលម៉ូតូ សរុបទឹកប្រាក់អស់ប្រហែល ៥ម៉ឺនដុល្លារ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក ចំណុចផ្ទះឈ្មោះ សៀប លាងឆេង (ប្ដីប្រពន្ធ) ភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យភ្លើងឆេះផ្ទះអស់ ១ខ្នង ទំហំទទឹង ៦ម៉ែត្របណ្ដោយ ១២ម៉ែត្រ ផ្ទះឈើលើថ្មក្រោមប្រកក្បឿងក្រាលក្ដារ ទ្រព្យសម្បត្តិឆេះខូចខាត់ទាំងអស់ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

មូលហេតុ៖ ទុស្សេខ្សែភ្លើង។

សូមបញ្ជាក់៖ សរុបការខូចខាតជាទឹកប្រាក់ប្រហែល ៤ទៅ៥ម៉ឺនដុល្លារ ផ្ទះជាងជួលជុលម៉ូតូ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកជលគិរី បានចេញទៅអន្តរាគមន៍ បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ៤គ្រឿង៕

មតិយោបល់