ព័ត៌មានជាតិ

ចិនទៀតហើយ! ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ: ជនសង្សយ័ជនជាតិចិនម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅក្រុមភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយកម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ Luo Guowei ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ប្រទេសចិន។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅពណ៌សរថ្លាសង្ស័យជាសារធាតុញៀន៣ កញ្ចប់ WY២ គ្រាប់ទូរស័ព្ទ១ គ្រឿង៕

មតិយោបល់