ព័ត៌មានជាតិ

បញ្ជូនក្រុមមេល្បែង២នាក់ និងអ្នកលេងជាង១០នាក់ មកឱ្យតុលាការដុសក្អែលចេញខ្លះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១៨នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅអំឡុងចុងខែតុលា កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងចំណោមជនសង្ស័យទាំង១៦នាក់រួមមាន៖ ប្តី និងប្រពន្ធ២នាក់ជាម្ចាស់ផ្ទះបើកបនល្បែងកន្ទុយលេខ ១០នាក់ជាក្រុមអ្នកញៀនកន្ទុយលេខដែលត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ភូមិត្រពាំងស្វាយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជនសង្ស័យចំនួន ៦នាក់ទៀតជាក្រុមអ្នកញៀនល្បែង អាប៉ោងបៀដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទោះយ៉ាងណា សមត្ថកិច្ចបានបង្ហើបថា វត្ថុតាងម៉ូតូ ២គ្រឿងដែលសមត្ថកិច្ចដកហូតពីក្រុមអ្នកញៀនល្បែងបៀ និង អាប៉ោងមិនត្រូវ បានបញ្ជូនមកតុលាការនោះទេ៕

https://youtu.be/50iDbpwNQTc

មតិយោបល់