ព័ត៌មានជាតិ

ករណីក្មេងស្រីលង់ទឹកស្លាប់ អ្នកកាសែតចង់បានព័ត៌មានលម្អិត សួរលោកអធិការស្រុកសំរោង ហាក់មិនចង់ផ្ដល់បទសម្ភាស

តាកែវៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ករណីក្មេងស្រី ដែលបាត់ខ្លួន កាលពីរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ បានស្លាប់បាត់បង់ជីវិតហើយ។

ដោយជនរងគ្រោះ បានលង់ទឹកស្លាប់ នៅខាងជើងរោងចក្រកំប៉ោ ស្ថិតនូវក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅលោកអធិការរងព្រហ្មទណ្ឌស្រុកសំរោង លោកឆ្លើយមកវិញថា មិនសូវបានដឹងរឿងទេ ព្រោះចូលនិវត្តន៍ហើយ។ ក្រុមការងារយើង ក៏បន្តទាក់ទងទៅលោកអធិការ លោកបានប្រាប់ថា ពិតជាមានមែន តែចង់បានព័ត៌មានលម្អិតនោះ លោកឲ្យសួរជំនាញ មើលទៅហាក់បីដូចជា ឆ្លើយដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកកាសែតពិបាក ក្នុងការស្វែងរកប្រភពណាស់ ខណៈនេះគ្រាន់តែជាករណីក្មេងលង់ទឹកស្លាប់ប៉ុណ្ណោះ មិនមែនជារឿងស៊ើបអង្កេតទេ ប៉ុន្តែលោកអធិការ ដូចមិនសូវមានជំនាញ ធ្វើជាអ្នកនាំពាក្យសោះ ជាពិសេសលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជួយមើលអធិការស្រុកសំរោងផង ឲ្យគាត់ចេះនាំពាក្យដល់អ្នកកាសែតស្រួលបួលមក ចុះបើសិនជាជួបប្រជាពលរដ្ឋវិញ តើទៅជាយ៉ាងណាទៅ សូមកុំឲ្យគាត់ខ្លាចអ្នកកាសែតអី៕

មតិយោបល់