ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ Post News មុននេះបន្តិចថា អង្គភាពរបស់លោក បានសម្រេចឃាត់ខ្លួន ក្រឡាបញ្ជីតុលាការកំពូលម្នាក់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធករណីអំពើពុករលួយ។
ប្រធានអង្គភាពរូបនេះ បញ្ជាក់ថា ការឃាត់ខ្លួនក្រឡាបញ្ជីរបស់តុលាការកំពូលនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពី ACU ហៅមកសាកសួរ ហើយរកឃើញថា មានពាក់ព័ន្ធនឹងអំពើពុករលួយ។
ទោះយ៉ាងណា លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់ពីអត្តសញ្ញាណក្រឡាបញ្ជីរូបនោះ និងប្រាប់ពីរឿងរ៉ាវច្បាស់លាស់ពាក់ព័ន្ធនឹងអំពើពុករលួយអ្វីឡើយ ដោយគ្រាន់តែថា នឹងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់ឆាប់ៗខាងមុខនេះ៕


មតិយោបល់