ព័ត៌មានជាតិ

ទាំងអ្នកផ្ដល់ទីតាំងនិងអ្នកជួញដូរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលំ ស្ថិតភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរនិងផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ វ៉ា សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ/ឃុំខាងលើ(អ្នកជួញដូរ)។
២/ឈ្មោះ សុខ សេរីសោភ័ណ្ឌ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឃុំ/ខាងលើ(ម្ចាស់បន្ទប់)។

សម្ភារ:ដកហូតបាន៖
-ម្សៅសក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច
-ថង់ប្លាស្ទិកសំរាប់ច្រកសារធាតុញៀនមួយចំនួន
-ដាវកែឆ្នៃចំនួន២ដើម
-ទូរស័ព្ទអិនចុចពិលចំនួន៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់