កណ្ដាលៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ និង ៣០នាទី ស្ថិតភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆាប់ឆេះផ្ទះ០១ខ្នងទំហំ ៥មx១២ម ធ្វើអំពីឈើដំបូងប្រក់ប្រូសេម៉ង់ ជញ្ចាំងក្ដាបេតុងក្រោម។
ជនរងគ្រោះឈ្មោះ នួន ប៊ុនហន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុ។
សម្ភារៈខូចខាតរួមមាន៖
-ឆេះផ្ទះ០១ខ្នងទំហំ៥មx១២មឆេះអស់ទាំងស្រុង។
-ទូរដាក់ខោអាវ១គ្រឿង។
-មាស៣,៥ដំឡឹង។
-ប្រាក់រៀល១៣,០០០,០០០រៀល(ដប់បីលានរៀល)និងសម្ភារៈមួយចំនួនទៀត។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្ទអគ្គីសនី។
ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ប្រើប្រាស់អស់ទឹក០១រថយន្ត ស្មើនឹង០៣ម៉ែត្រគូបទើបរលត់ជាស្ថាពរ៕
មតិយោបល់