ព័ត៌មានជាតិ

ព្រោះតែជីវភាព! ម្ដាយឪពុកទៅធ្វើការរោងចក្រនៅភ្នំពេញ បណ្ដាលឲ្យកូនប្រុសអាយុ ៣ឆ្នាំ ទៅលេងទឹកត្រពាំងលង់ស្លាប់

តាកែវៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងភូមិពាន្នី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

ក្មេងរងគ្រោះឈ្មោះ បុស ឧត្តម ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ ស៊ឹង ដេត អាយុ ៣០ឆ្នាំ ម្ដាយឈ្មោះ ដុក សុភ័ស អាយុ ២៥ឆ្នាំ (ធ្វើការរោងចក្រនៅភ្នំពេញ)។

មូលហេតុ៖ ជនរងគ្រោះទៅលេងទឹកត្រពាំងខាងក្រោយផ្ទះ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់