ព័ត៌មានជាតិ

ប្រគល់រថយន្តសាំយ៉ុងដឹកឈើប្រណិតឲ្យមេព្រៃ បន្ទាប់ពីព័ត៌មានចុះផ្សាយថា អាចនឹងមានលាក់បាំង

ស្ទឹងត្រែង:​ រថយន្តសាំយ៉ុងដែលត្រូវបាននគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្តបង្ក្រាបបានកាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ រួចអូសយកមករក្សាទុកក្នុងស្នងការនគរបាលខេត្តស្ទឹងត្រែងកន្លងមកនេះ នៅព្រឹកថ្ងៃទី៣១ ខែឆ្នាំដរដែល រថយន្តខាងលើ
ត្រូវបានសមត្ថកិច្ចប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត បន្ទាប់ពីមានអ្នកសារព័ត៌មានក្នុងទីរួមខេត្តមួយក្រុមនាំគ្នាចុះថា
ករណីចាប់រថយន្តដឹកឈើប្រណិតខាងលើអាចនឹងមានការលាក់បាំង។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ម្សិលម៉ិញនេះ មានអ្នកការសែតក្នុងខេត្តមួយក្រុមបានដឹងដំណឹងថា សមត្ថកិច្ចចាប់បានឡានដឹកឈើ កាលពីយប់ថ្ងៃទី២៩ លុះព្រឹកឡើងអ្នកកាសែតទាំងនោះ ក៏​នាំគ្នាចូលទៅក្នុងស្នងការខេត្ត ដើម្បីថតយករូបភាព គ្រានោះស្រាប់តែ លោក ផាត សុផាន់ណា នាការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានស្រែកសំឡុត និងប្រើពាក្យ គំរាមអ្នកការសែតទាំងនោះថា «អ្នកការសែតទាំងអស់ត្រូវចេញក្រៅ
បើមិនចេញទេ បិទទ្វាចាប់ផ្អើលអីឡូវហើយ»។ ចំពោះពាក្យសំដី ដរគំរោះគំរើយ និងហាក់បីដូចជាមានការលាក់បាំងបែបនេះហើយ ទើបធ្វើឲ្យក្រុមអ្នកការសែតទាំងអស់នោះមានការ
អន់ចិត្តយ៉ាងខ្លាំង រួចក៏នាំគ្នាក្រវីក្បាលដើរចេញ ដោយពាំនាំនូវរឿងឈឺចាប់ក្នុងចិត្ត។

សូមបញ្ជាក់ផងដែរថា ខេត្តស្ទឹងត្រែងសព្វថ្ងៃនេះ មានរឿងប្លែកៗ កើតឡើងជាញឹកញាប់ ជាពិសេស គឺពេលយប់ជ្រៅនៅទល់មុខក្លិបកម្សាន្ត​កាឡាក់ស៊ី មានយុវជនឈាមរាវវាយតប់គ្នាស្ទើរតែរាល់យប់ ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ចមិនសូវមាន៕

photo_2016-07-31_15-56-02 (2)photo_2016-07-31_15-56-00photo_2016-07-31_15-56-01 (2)photo_2016-07-31_15-56-01photo_2016-07-31_15-56-02photo_2016-07-31_15-56-04photo_2016-07-31_15-55-59

មតិយោបល់