ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនក្រពើជិតផុតពូជចំនួន ៤០០ក្បាល ត្រូវអាជ្ញាធររឹបអូស

ចិន: ប៉ូលិសព្រំដែននៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន បាននិយាយថា ពួកគេបានរឹបអូសកូនសត្វក្រពើ Siamese ចំនួន ៣៩៩ក្បាល ដែលជា ប្រភេទសត្វអភិរក្សនៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិន ហួ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦នេះ។

ក្រពើទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងផ្ទះជួលមួយនៅក្នុងទីក្រុង Dongxing កាលពីថ្ងៃសុក្រ នៅពេល ដែលប៉ូលិសបានចុះបញ្ជីក្នុងផ្ទះសម្បែង នេះបើយោងតាមក្រុមប៉ូលិសព្រំដែននៅតំបន់ Fangchenggang ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុង Dongxing ។

ប៉ូលិសបាននិយាយថា សត្វក្រពើចំនួន ៣ក្បាលមានប្រវែងប្រហែល ២៥សង់ទីម៉ែត្រ ដែលពួកវាមាន អាយុប្រហែល ១៥ថ្ងៃប៉ុណ្ណោះ ពោលគឺជិត២សប្តាហ៍។ ពួកវាទំនងជាត្រូវបានគេជួញដូរមកពី​ប្រទេសវៀត​ណាម។ នៅក្នុងខែមករា ក្រពើព្រៃប្រភេទ Siamese ចំនួន ៧០ក្បាល ត្រូវបានរឹបអូសពីរថយន្តដឹកទំនិញ​អាហារមួយគ្រឿងនៅក្នុងតំបន់ Fangchenggang។

សូមបញ្ជាក់ថា សត្វក្រពើនេះគឺជាសត្វជិតផុតពូជសំខាន់មួយដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍​។ ស្បែករបស់​ពួក​គេត្រូវបានប្រើជាវត្ថុធាតុដើម សម្រាប់ផលិតផលស្បែកប្រណីតនៅលើទីផ្សារអន្តរជាតិ។ វាគឺជាការខុសច្បាប់នៅក្នុងប្រទេសចិន នៅពេលដែលពួកគេចិញ្ចឹមដោយគ្មានអាជ្ញាប័ណ្ណ ឬដើម្បីធ្វើ​ពាណិជ្ជ​កម្មនិងការចរាចរណ៍សត្វប្រភេទនេះ៕

crocodiles seized in south China crocodiles seized in south China01 crocodiles seized in south China02

មតិយោបល់