ព័ត៌មានជាតិ

បុរសកម្មករចម្ការចេក ក្រុមហ៊ុនទ្រីកូដូនពេញវៀតណាមម្នាក់ ស្រវឹងស្រាជិះម៉ូតូ ត្រូវរថយន្ត Ford Ranger បុកស្លាប់មួយរំពេច

រតនគិរី: នៅវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ រុន ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨-២៦៩ ភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍។

ជនរងគ្រោះឈ្មោះ អឿន កាឆោម ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ជនជាតិទំពួន មុខរបរកម្មករចម្ការចេក ក្រុមហ៊ុនទ្រីកូដូនពេញវៀតណាម រស់នៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
រថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8151 អ្នកបើកបរឈ្មោះ ហួត ឡាយហួន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ មានអ្នករួមដំណើរចំនួន ១៥នាក់ ស្រី ៩នាក់។

មូលហេតុ៖ អ្នកបើកបរម៉ូតូ មិនប្រកាន់ស្ដាំ និងស្រវឹងស្រា។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបរ រត់គេចបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់