ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនម្នាក់ ត្រូវចោរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ៥៤៩C ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីអំពើលួច (យកទ្រព្យសម្បត្តិ) ។

ជនសង្ស័យឈ្មោះ សេន ដារ៉ា ហៅ យួន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ គង់ សុភា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៤៩C ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារ:ជនរងគ្រោះបាត់បង់៖
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាPCX ពណ៌ស ស៊េរី២០១៤ លេខតួ ៥០០៣៣៧៤ លេខម៉ាស៊ីន ៤៣៣៧៤ ពាក់ផ្លាកលេខ ភ្នំពេញ 1HC-5637
-ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកអាហ្វូនអ៊ិចអេសម៉ាស ស៊ីមកាតលេខ011 352203
-ម៉ាស៊ីនថតរូប ម៉ាកកាណុង ចំនួន០១គ្រឿង
-លុយចំនួន៥០ដុល្លារ -អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចំនួន០១សន្លឹក
-ឯកសារមួយចំនួន។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខ តាកែវ 1M 0978(ជារបស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១គ្រឿងម៉ាកសាំសុងណូតអ៊េច ពណ៌ទឹកមាស គ្មានស៊ីមកាត (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សេន ដារ៉ា ហៅ យួន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

មតិយោបល់