ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសកែភេទម្នាក់ ពីបទឡាយវីដេអូលក់ខ្លួននៅលើ Bigo Live ប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ

ភ្នំពេញ: នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ បុរសកែភេទជាស្រីឈ្មោះ ម៉ន អ៊ីវ៉ា អាយុ ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ២និង៣០នាទី ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លើ Bigo Live ដោយចោទពីបទផុសរូបភាព និងសម្ភារ:អាសអាភាស ដែលយោងតាមមាត្រា៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែដល់១ឆ្នាំ) ។

ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អ៊ីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលើ Bigo Live ដើម្បីយកមកធ្វើការសួរចម្លើយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ បញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់។

ព្រោះទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា ពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ៕

មតិយោបល់