ព័ត៌មានជាតិ

ប្រទះឃើញរថយន្តទ្បង់គ្រីស័រ ១គ្រឿង ផ្លាកលេខ ភ្នំពេញ 2G-4346 ត្រូវគេយកមកផ្លុងចោល នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានករណីប្រទះឃើញរថយន្ត១គ្រឿង ម៉ាកទ្បង់គ្រីស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2G-4346 ត្រូវបានគេយកមកផ្លុងចោល។

មូលហេតុ៖ យ៉ាងណានោះ មិនទាន់ដឹងនោះទេ។

ខណៈពេលនេះ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ច យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីរង់ចាំម្ចាស់មករទទួលយកទៅវិញ៕

មតិយោបល់