ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញ iOS 8 Beta ដល់អ្នកប្រើប្រាស់ និងអ្នក Developer សម្រាប់ធ្វើការសាកល្បងប្រើ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើន។
ក្រោយពេលប្រកាសដាក់ឲ្យប្រើប្រាស់មិនបានប៉ុន្មានថ្ងៃផង កំពូលអ្នកហែកកូដ Stefan Esser ហៅក្រៅ i0n1c បានបង្ហោះរូបភាពមួយនៅលើ Twitter បញ្ជាក់ថាគាត់អាច Jailbreak iOS 8 បាន។ តាមរយៈរូបថតដែលបានបង្ហោះគឺគាត់បានប្រើ iOS 8 នៅលើ iPod Touch ហើយប្រើ SSH (command line) សម្រាប់ចូលឆែកមើលនូវប្រព័ន្ធខាងក្នុងរបស់ iOS 8 ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ កំពូលអ្នកហែកកូដ i0n1c ធ្លាប់បានបង្ហាញម្ដងរួចទៅហើយលើការបង្ហាញពីរបៀប Jailbreak iOS 7.1.1 ប៉ុន្តែគាត់មិនបានចេញជាសាធារណៈនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/3D/10417240_792688094096852_1880668905_n_zps730b14e2.jpg
មតិយោបល់