សៀមរាបៈ នៅវេលាម៉ោង ៨ និង ២០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតផ្ទះចម្ងាយ២០០ម៉ែត្រ ស្ថិតភូមិគរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួននិងដើមព្រីង។
ជនរងគ្រោះឈ្មោះ ឃុន រី ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិគរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយនិងវង្វេងស្មារតីអស់រយៈពេល៥ឆ្នាំមកហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែននិងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់