ព្រះសីហនុៈ នៅវេលាម៉ោង ៧ និង ២០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះកោះថាស កោះរ៉ុងសន្លឹម មានករណីលិចទូកកន្ទុយវែងមួយគ្រឿង ម៉ាស៊ីនបាត។
ម្ចាស់ឈ្មោះ ឃឹម ហូវ ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នៅលើទូកមានមនុស្សចំនួន៧នាក់។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចេញស្វែងរក ជាលទ្ធផលជួយសង្គ្រោះមនុស្សចំនួន៥នាក់ និង២នាក់ទៀតកំពុងធ្វើការស្វែងរក៕



មតិយោបល់