ព័ត៌មានជាតិ

អាសូរណាស់! រាយខ្សែភ្លើងដាក់ម៉ាស៊ីនបូមទឹកបែជាឆក់ខ្លួនឯងស្លាប់ទៅវិញ

ព្រះសីហនុ: នៅវេលាម៉ោង១និង៣០នាទីនាទីរសៀលថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០២០ មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ
នៅផ្ទះរបសជនខ្លួន ស្ថិតក្នុងភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ គាត ហេងអាយុ៤៩ឆ្នាំភេទប្រុស មុខរបរកសិករ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះ បានរាយខ្សែភ្លើងដាក់ម៉ាស៊ីនបូមទឹកជាប់និងរបងផ្ទះរបស់គាត់ ក៏ឆក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយកើតហេតុសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចត្រូវបានប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

 

 

 

មតិយោបល់