ព័ត៌មានជាតិ

បង្កការភ្ញាក់ផ្អើលបុរសម្នាក់ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួននៅតាកែវ

តាកែវ: នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២ និង០០ នាទី អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានទទួលព័ត៌មានពីលោក សុីវ វិនដា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ថាមានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានព័ត៌មាននេះផ្នែកជំនាញស្រុកសហការជាមួយកម្លាំងជំនាញកិរិយាល័យបច្ចេកទេសខេត្ត ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងគ្រូពេទ្យ និង អាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោមសាកសពចង.ក នឹងខ្សែក្រវ៉ាត់ជាមួយធ្នឹមផ្ទះកម្ពស់2;20cmស្លាប់បាត់ទៅហើយ។

សាកសពឈ្មោះ ខែម វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំមានកម្ពស់ 1.70 cm
សាកសពស្លៀកខោវែងពណ៌ខៀវស្លែត ពាក់អាវយឺតដៃវែងពណ៍ខៀវនិងមានចេញទឹកកាមលើប្រដាប់ភេទ ផ្នែកខាងមុខមានស្នាមទ្រុឌពីគុម្ពត្រចៀកខាងស្ដាំទៅឆ្វេង។ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
មូលហេតុ: មានវិបត្តិ
ផ្លូវចិត្តដោយទំនាស់ក្នុងគ្រួសារ៕

 

មតិយោបល់