ព័ត៌មានជាតិ

Update៖ ក្ដុកក្ដួលសង្វេគ! បុរសម្នាក់ ស្លាប់ទាំងគាបជាប់សព ក្នុងរថយន្ត ខណៈម្នាក់ទៀតឈឺចុកចាប់ ថ្ងូរងោចៗឲ្យជួយ

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹកទី២៣ ខែកុម្ភ: ២០២០ ត្រង់ចំណុចក្រុមទី៥ ភូមិអូគ្រៀត ឃុំគារ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (240-241) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំពេញ។

រថយន្តម៉ាកស្តារេច ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7130 អ្នកបើកបរឈ្មោះ គង់ ឌឿន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់) អ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ិច ប្រុស ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិក្រាំងតាសែន ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ធ្វើដំណើរមកពីបាត់ដំបងទៅភ្នំពេញ។ មកដល់ចំណុចកើតហេតុ បានបុករថយន្ត១គ្រឿង ម៉ាកនីសាន់ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខចង្កូតស្ដាំ BB 0244 សណ្ដោងស៊ឺមីរឺម៉ក ផ្លាកលេខ បាត់ដំបង 4A-0013 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ធ្វើដំណើរច្រាស់ទិសគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តខូច ០២គ្រឿង ស្លាប់មនុស្សម្នាក់ (ប្រុស) របួសមធ្យមម្នាក់ (ប្រុស) បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកមោងឬស្សី។

មូលហេតុ៖ រថយន្តតូច ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7130 ធ្វើដំណើរមិនប្រកាន់ស្ដាំ បានបើកចូលគន្លង រថយន្តធំ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងបញ្ជូន ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់