ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ក្នុងប្រទ្បាយទឹក

សៀមរាប: នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងប្រទ្បាយទឹកជម្រៅ ០.៥ម៉ែត្រ តាមផ្លូវលំក្នុងក្រុមទី១៣ ភូមិវត្តស្វាយ សង្កាត់កម្រើក ក្រុង/ខេត្តសៀមរាប មានករណីប្រទះឃើញសពបុរសម្នាក់។

ជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីស្រស់ ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សវិកល់ចរិត។

ក្រោយសមត្ថកិច្ច ត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់