ព័ត៌មានជាតិ

សាហាវណាស់! លុចស៊ីស RX300 បុកបុរសម្នាក់អូសជាប់ម៉ូតូប្រហែល ១០០ម៉ែត្រ ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវសាលា សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាក Lexus RX300 ផ្លាកលេខ បន្ទាយមានជ័យ 2A-5652 បានបុកម៉ូតូហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2015 បណ្ដាលឱ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ យស អូន អាយុ ៦៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក បានបុកជនរងគ្រោះអូស ជាប់ម៉ូតូប្រហែល ១០០ម៉ែត្រ រួចបន្តបើករថយន្ត គេចខ្លួន។

ប៉ុន្តែទោះជាយ៉ាង ម្ចាស់ និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ច បានស្ទាក់ឃាត់បាននៅចំណុចភូមិសុខសាន្ត។ ដោយរថយន្ត ត្រូវបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលសង្កាត់និមិត្ត យកទៅក្សារទុក រង់ចាំដោះស្រាយពេលក្រោយ។

ដោយទ្បែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួច ត្រូវបានសាច់ញាតិ ដឹកយកមកធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់