ព័ត៌មានជាតិ

ករណីឃាតកម្មបុរសម្នាក់ ត្រូវសង្ស័យសម្លាប់ក្នុងផ្ទះ នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង៥០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានករណីឃាតកម្មមួយ បណ្ដាលឲ្យបុរសម្នាក់ មានវ័យប្រហែលជាង ៣០ឆ្នាំ ស្លាប់បាត់បង់ជីវិត ក្នុងផ្ទះ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ចំណែកជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ៕

មតិយោបល់